វុល្វហ្គង់ អាមាឌឺអុស ម៉ូហ្សាត (Wolfgang Amadeus Mozart) (១៧៥៦–១៧៩១) គឺជាអ្នកនិពន្ធតន្ត្រីជនជាតិអូទ្រីសដ៏ឆ្នើមម្នាក់ក្នុងសម័យតន្ត្រីក្លាស៊ីក (Classical era) គាត់ត្រូវបានគេទទួលស្គាល់មានទេពកោសល្យតន្ត្រីដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ។
លោកបានកើតនៅទីក្រុង Salzburg ក៏ជាកុមារទេពកោសល្យម្នាក់ដែលបានចាប់ផ្ដើមនិពន្ធបទភ្លេងនៅអាយុ ៥ ឆ្នាំ ហើយបានចំណាយពេលភាគច្រើននៃយុវវ័យរបស់លោកសម្ដែងជូនរាជវង្សនៅអឺរ៉ុប។
លោក Mozart បាននិពន្ធស្នាដៃតន្ត្រីជាង ៦០០ បទ។
លោកបានទទួលមរណភាពនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ១៧៩១ នៅវេលាម៉ោងប្រហែល ១២:៥៥ នាទីរំលងអធ្រាត្រ។ លោកមានអាយុ ៣៥ ឆ្នាំ នៅពេលដែលលោកបានទទួលមរណភាព។
ស្នាដៃដ៏ល្បីល្បាញ និងមានឥទ្ធិពលបំផុតរបស់លោក រួមមាន៖
ល្ខោនអូបេរ៉ា៖
1. The Marriage of Figaro (Le nozze di Figaro)
2. Don Giovanni
3. The Magic Flute (Die Zauberflöte)
4. Così fan tutte
ស៊ីមផូនី៖
1. Symphony No. 40 in G Minor
2. Symphony No. 41 ("Jupiter")
3. Symphony No. 25 in G Minor
បទភ្លេងសម្រាប់ក្រុមចម្រៀង និងតន្ត្រីសាសនា៖
1. Requiem in D Minor
2. Ave verum corpus
បទភ្លេងសម្រាប់ក្រុមតន្ត្រី Chamber & Orchestra៖
1. Eine kleine Nachtmusik (Serenade No. 13)
2. Clarinet Concerto in A Major
3. Piano Concerto No. 21 in C Major
4. Piano Sonata No. 11 "Turkish March" (Rondo alla turca)
១. ការយល់ដឹងពីតុល្យភាព និងភាពច្បាស់លាស់
២. ការសិក្សាពីទម្រង់តន្ត្រី
៣. បច្ចេកទេសបញ្ចេញសំឡេង
៤. ការស្វែងយល់ពីបរិបទប្រវត្តិសាស្ត្រ
៥. ការស្ដាប់ដោយវិភាគ