
សូមស្វាគមន៍មកកាន់ Manna Cellist Cambodia! ខ្ញុំឈ្មោះ ម៉ៅ ចំណារ (ម៉ាណា) — ជាគ្រូបង្រៀនតន្ត្រី ដែលមានចំណង់ចំណូលចិត្តក្នុងការចែករំលែកសិល្បៈតន្ត្រី ព្យាណូ (Piano) និង សែលឡូ (Violoncello)។
ខ្ញុំបង្រៀនសិស្សតាមផ្ទះរបស់គាត់ នៅរាជធានីភ្នំពេញ។ ខ្ញុំតែងតែស្វែងរកអ្វីថ្មីៗ។ នៅអាយុ ៣០ ខ្ញុំបានផ្លាស់ប្តូរពីវិស័យច្បាប់ មកវិស័យតន្ត្រី។ ថ្ងៃនេះ ខ្ញុំជាគ្រូបង្រៀន។ ថ្ងៃស្អែក ខ្ញុំសុបិន្តថា នឹងក្លាយជាតារាលំដាប់ផ្គាយ។
មានតែតាមរយះព្រះគុណរបស់ព្រះវរបិតាប៉ុណ្ណោះ ខ្ញុំជឿថា គ្រប់យ៉ាងគឺអាចទៅរួចទាំងអស់។
ម៉ៅ ចំណារ, គ្រូបង្រៀនតន្ត្រី
“ត្រូវស្រឡាញ់ធម្មជាតិឲ្យដូចជារូបអ្នក”